CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សិប្បកម្មផលិតស្ករត្នោតក្លែងក្លាយ ចំនួន ៤ទីតាំង នៅស្រុកបាទី ខេត្តតាកែវ ត្រូវបានមន្ត្រីកាំកុងត្រូល សហការជាមួយមន្ត្រីមន្ទីរឧស្សាហកម្ម និង សិប្បកម្មខេត្ត រកឃើញ

17 February, 2021

(ខេត្តតាកែវ)៖ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវ ដោយសហការជាមួយមន្ត្រីមន្ទីរឧស្សាហកម្ម និង សិប្បកម្មខេត្ត លោកអភិបាលស្រុក និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទីតាំងផលិតស្ករត្នោតក្លែងក្លាយ ចំនួន ៤ទីតាំង នៅឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការដកហូតទំនិញ និងសម្ភារៈ មួយចំនួនយកមករក្សាទុកមានដូចជា៖

- ស្ករនៅក្នុងធុងស្ពេត្រូ ចំនួន ១០៩ធុង

- កាកស្ករអំពៅ ចំនួន ១៣៧ប៉ាវ

- ម៉ូទ័រ ចំនួន ១១គ្រឿង

- រថយន្តម៉ាក់សាំងយ៉ុន ចំនួន ២គ្រឿង

- រថយន្តកូរ៉េ ១តោន ចំនួន ១គ្រឿង

- ខ្ទះកូ ចំនួន ២០

- ជញ្ជីង ចំនួន ៤

- ធុងដែក ចំនួន ៤ បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត សម្ភារៈទាំងនោះយកមករក្សាទុកនៅសាលាស្រុកបាទី ហើយគណៈកម្មាបានឯកភាពគ្នាធ្វើការដុតបំផ្លាញចោលទំនិញទាំង ២មុខ ដែលបានដកហូតពី ៤ទីតាំង ភ្លាមៗនៅក្នុងបរិវេណសាលាស្រុកបាទី៕

Share with others