CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ដំណើរឆ្ពោះទៅរកកិច្ចសហការជារួមរបស់អ្នកប្រើប្រាស់នៅកម្ពុជា -(Towards Collective Consumer Action in Cambodia)”

17 February, 2021

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤

ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.

និងសហការី បានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ដំណើរឆ្ពោះទៅរកកិច្ចសហការជារួមរបស់អ្នកប្រើប្រាស់នៅកម្ពុជា -(Towards Collective Consumer Action in Cambodia)” នៅសណ្ឋាគារ Raffle Le Royal Phnom Penh ដែលរៀបចំឡើងដោយអង្គការសហប្រតិបត្តិការអន្តរជាតិ GIZ និង EUROCHAM CAMBODIA។

ក្នុងសិក្ខាសាលាដ៏មានសារសំខាន់នេះ ឯកឧត្ដម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានចូលរួមចែករំលែកបទពិសោធន៍ និងបានធ្វើបទបង្ហាញអំពី “សារសំខាន់របស់ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការប្រកួតប្រជែងនៅក្នុងប្រទេសកម្ពុជា” ។

ក្នុងសិក្ខាសាលានេះ មានសិក្ខាកាមចូលរួមដែលអញ្ជើញមកពីតំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងក្រុមហ៊ុនឯកជន តំណាងអគ្គនាយកដ្ឋាន ក.ប.ប.។

Share with others