CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីកម្រិតយល់ដឹងរបស់អ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន នៅប្រទេសកម្ពុជា

17 February, 2021

នៅថ្ងៃព្រឹកថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងសណ្ឋាគារ Raffies Hotel Le Royal បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយករណ៍ថ្នាក់ជាតិ ស្តីពីកម្រិតយល់ដឹងរបស់អ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន នៅប្រទេសកម្ពុជា (ACEI) និងគម្រោងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អាល្លឺម៉ង “កិច្ចការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន” ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ឯកឧត្តម លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត ព្រមទាំងមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ។

សិក្ខាសិលានេះដែរ ក្រោមកិច្ចសហការជាមួយអង្គការសហប្រតិបត្តិការអាល្លឺម៉ង (GIZ) ព្រឹតិ្តការណ៍នេះដែរមានការអញ្ជើញចូលរួមពីស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាលនានា សាកលវិទ្យាល័យមួយចំនួន ព្រមទាំងពីវិស័យឯកជនផងដែរ។

សិក្ខាសាលាផ្សព្វផ្សាយបានដំណើការតាមរបៀបវារ:ដូចខាងក្រោម:

១-ការធ្វើបទបង្ហាញពីការរកឃើញនៃការសិក្សាស្រាវជ្រាវ និងគម្រោងការពារអ្នកប្រើប្រាស់៖

- របាយការណ៍ស្វាគមន៍ស្តីពីកម្រិតយល់ដឹងរបស់អ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាននៅប្រទេសកម្ពុជា (ACEI)

- សុន្ទរកថាបើកកម្មវិធីសិក្ខសាលារបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម

- បទបង្ហាញស្តីពី “កម្រិតយល់ដឹងរបស់អ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន នៅប្រទេសកម្ពុជា” ដោយលោក ប្រាក់ សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទ (CIRD)

- បទបង្ហាញស្តីពី “ទិដ្ឋភាពនៃកិច្ចការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាននាពេលបច្ចុប្បន្ន” ដោយកញ្ញា Sita Zimple ពីប្រទេសឥណ្ឌូនេស៊ី (Video Conference)

- គម្រោងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អាលឺ្លម៉ង “គម្រោងការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន” ដោយលោក ស៊ីន សុខុមន្នី, ទីប្រឹក្សាបច្ចេកទេសគម្រោងការពារអ្នកប្រើប្រាស់ប្រចាំប្រទេសកម្ពុជានៃអង្គការ GIZ

២-កិច្ចពិភាក្សាពេញអង្គស្តីពីកិច្ចការពារអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា ដោយមានការមានការសម្របសម្រួលដោយលោក Frank Jattke, ប្រធានគម្រោងសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ានប្រចាំប្រទេសកម្ពុជា។ ក្នុងកិច្ចពិភាក្សានេះដែរ មានការចូលរូមពីវាគ្មិនរួមមាន៖

-ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.

-លោក ប្រាក់ សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទ (CIRD)

-កញ្ញា Sita Zimple (Online), ប្រធានគ្រប់គ្រងគម្រោងការពារអ្នកប្រើប្រាស់ប្រចាំតំបន់អាស៊ាន នៃអង្គការ GIZ

-លោក ស៊ីន សុខុមន្នី, ទីប្រឹក្សាបច្ចេកទេសគម្រោងការពារអ្នកប្រើប្រាស់ប្រចាំប្រទេសកម្ពុជានៃអង្គការ GIZ ៕

Share with others