CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង

Consumer Protection and Competition Directorate-General

Announcements Announcements

សិក្ខាផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួន ពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព បានធ្វើឡើងលើកទី២ នៅខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ

23 October, 2023

នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ អគ្គនាយកដ្ឋាន ក.ប.ប. បានមានកម្មវិធីផ្សព្វផ្សាយច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ខការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួន ពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព នៅសាលាខត្តបាត់ដំបង និងសាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពី តំណាងសាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត កងកម្លាំងទាំងបី មន្ទីរជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ សិប្បករ អ្នកចែកចាយ និងអាជីករលក់ស្រា។ ជាលទ្ធផល៖
⁃ ខេត្តបាត់ដំបងមានអ្នកចូលរួមសរុបប្រមាណ ២០០នាក់
⁃ ខេត្តបន្ទាយមានជ័យ មានអ្នកចូលរួមសរុប ៣២៤ នាក់។
គោលបំណងនៃសិក្ខាសាលា ដើម្បី៖
⁃ លើកកម្ពស់ការយល់ដឹងខ្លឹមសារច្បាប់ទាំងពីរខាងលើ
⁃ ការផលិតស្រាប្រកបដោយសុវត្ថិភាព
⁃ ស្វែងយល់បន្ថែមពីបទប្បញ្ញត្តិពាក់ព័ន្ធ
ជូនដល់គ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួម និងតាមរយៈអ្នកចូលរួម ផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍។

Share with others