CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានបន្តចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៥ទីតាំង នៅក្នុងរាជធានីភ្នំពេញ

17 February, 2021

(រាជធានីភ្នំពេញ)៖ នៅថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានការសហការពីអាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៥ទីតាំង នៅក្នុងរាជធានីភ្នំពេញ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង ០៥ផងដែរ។

*លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញពុំបានរកឃើញភាពមិនប្រក្រតីណាមួយនៅក្នុងស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈទាំង ០៥នោះទេ។ ជាមួយគ្នានេះដែរ មន្ត្រីយើងបានធ្វើការវេចខ្ចប់សំណាកគម្រូប្រេងម៉ាស៊ូត និងប្រេងសាំង បញ្ចូនមកមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីយកមកធ្វើតេស្តរកសារធាតុស្ពាន់ធ័រ (Sulfur) ដោយម៉ាស៊ីន Epsilon 1 ៕ បន្ទាប់មក មន្រ្តីជំនាញបានពន្យល់ពីរបៀប Scan QR code ដែលមាននៅលើខិត្តប័ណ្ណដើម្បីទាញយកឯកសារច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗ និងការទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងករណីដែលម្ចាស់ស្ថានីយ/ដេប៉ូ បានប្រព្រឹត្តផ្ទុយ ឬបានប្រព្រឹត្តអំពើមិនសុចរិតចំពោះការធ្វើធុរកិច្ច ដែលពាក់ព័ន្ធនឹងតម្លៃ គុណភាព និងបរិមាណ របស់ប្រេងឥន្ធនៈ ។ លើសពីនេះក្រុមការងារក៏បានផ្ទៀងផ្ទាត់តម្លៃលក់រាយប្រេងឥន្ធនៈទៅតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មផងដែរ៕

Share with others