CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង

Consumer Protection and Competition Directorate-General

សេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មាន

ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាសមាជិក នៃគ.ជ.ក.ប. បានអញ្ជើញចូលរួមពិធីដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីភាពជាដៃគូនៃកិច្ចការពារអ្នកប្រើប្រាស់កម្ពុជា-អូស្រ្តាលី (Cambodia Australia Consumer Protection Partnership Launch)

20 ខែ​កញ្ញា, 2022

(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាសមាជិក នៃគ.ជ.ក.ប. បានអញ្ជើញចូលរួមពិធីដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីភាពជាដៃគូនៃកិច្ចការពារអ្នកប្រើប្រាស់កម្ពុជា-អូស្រ្តាលី (Cambodia Australia Consumer Protection Partnership Launch) នៅសណ្ឋាគារសូហ្វីតែល អង្គរ ភូគីត្រា នៃខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម  ប៉ាន  សូរស័ក្តិ  រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម  និងជាប្រធាន គ.ជ.ក.ប. និង Mr. Tim Ayres, Assistant Minister for Trade, Assistant Minister for Manufacturing នៃប្រទេសអូស្រ្តាលី។ ក្នុងពិធីដ៏មានអត្ថន័យនេះ  មានការអញ្ជើញចូលពីឯកឧត្ដម លោកជំទាវ  លោក  ជាអនុប្រធានអចិន្ត្រៃយ៍  អនុប្រធាន  និងសមាជិក  គ.ជ.ក.ប.  និងឯកឧត្ដម  រដ្ឋលេខាធិការ  ប្រតិភូរាជរដ្ឋាភិបាល  អគ្គនាយក  លោក  លោកស្រី  មកពីក្រសួងពាណិជ្ជកម្ម  និងប្រតិភូអញ្ជើញមកពីប្រទេសអូស្រ្តាលីផងដែរ។

ចែករំលែក