CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មាន

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ «អ.ប.ព» បន្តរៀបចំវគ្គបណ្ដុះបណ្ដាលច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងបិទវគ្គបណ្ដុះបណ្ដាល

11 ខែ​សីហា, 2022

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ «អ.ប.ព.» បន្តរៀបចំវគ្គបណ្ដុះបណ្ដាល ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ជូនដល់មន្រ្តីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាថ្ងៃបិទវគ្គបណ្ដុះបណ្ដាលដែលវគ្គបណ្ដុះបណ្ដាលមានរយៈពេលពីរថ្ងៃគឺថ្ងៃទី៩ និងទី១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ «អ.ប.ព.» និងមានការចូលរួមពី ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា និងអនុប្រធានសាខាក.ប.ប. រាជធានី ខេត្ត ទាំង២៥ ផងដែរ។

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ «អ.ប.ព.» បានមានប្រសាសន៍ ថា វគ្គបណ្ដុះបណ្ដាលរយៈពេលពីរថ្ងៃកន្លងមកនេះ គឺមានសារៈសំខាន់ណាស់ក្នុងការអនុវត្តនូវនីតិវិធីច្បាប់របស់មន្រ្តីដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ និងកិច្ចសហការល្អៗជាមួយអង្គភាពប្រឆាំងអំពើពុករលួយដើម្បីបង្រ្កាបបទល្មើសផ្សេងៗ ។

គួរបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលរយៈពេលពីរថ្ងៃនេះគឺផ្ដោតលើប្រធានបទ សំខាន់ៗចំនួន៤ គឺ៖
១. ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ
២. ការស៊ើបអង្កេតបទល្មើសពុករលួយ និងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ
៣. វឌ្ឍនភាព បញ្ហាប្រឈម និងកិច្ចសហការក្នុងការ ស៊ើបអង្កេតបទល្មើស សម្អាតប្រាក់
៤. បទល្មើសការប្រើប្រាស់ និងការក្លែងបន្លំក្នុងអាជីវកម្មមិនត្រឹមត្រូវ។

ចែករំលែក