CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ « ក.ប.ប. »​

Consumer Protection Competition and fraud repression Directorate-general ( CCF )

សេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មាន

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានជួបប្រជុំពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនចំនួន២១ ក្នុងចំណោម ២៧ក្រុមហ៊ុនដែលបានអញ្ជើញ ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មមានភ្ជាប់រង្វាន់

14 ខែ​កុម្ភៈ, 2022

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដម ឌឹម ថេង អគ្គនាយករង តំណាងឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានជួបប្រជុំពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនចំនួន២១ ក្នុងចំណោម ២៧ក្រុមហ៊ុនដែលបានអញ្ជើញ ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មមានភ្ជាប់រង្វាន់។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានការចូលរួមពីអស់លោក លោកស្រី ជាតំណាងក្រុមហ៊ុន ដែលត្រូវបានអញ្ជើញដោយអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងគោលបំណងផ្សព្វផ្សាយអំពីការអនុវត្តច្បាប់ ដែលអគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការតាមនីតិវិធីទៅលើក្រ៊ុមហ៊ុន ឬអាជីវកម្ម ដែលមានការផ្សាយពាណិជ្ជកម្មមិនពិត បំភាន់ ឬបោកបញ្ឆោតអ្នកប្រើប្រាស់។

ចែករំលែក