CCF Building

ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង

Consumer Protection and Competition Directorate-General

សេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មាន

ក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា

17 ខែ​តុលា, 2022

(រាជធានីភ្នំពេញ)៖ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើបា្រស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ជាសមាជិក គ.ប.ក. និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ប.ក. បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការប្រកួតប្រជែង កម្ពុជា «គ.ប.ក.» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល កម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើបា្រស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំ «ក.ប.ប.» ជាសមាជិក គ.ប.ក. និងជាប្រធាន លេខាធិការដ្ឋាន នៃ គ.ប.ក. បានធ្វើការរាយការណ៍ អំពីវឌ្ឍនភាពការងារ ការកសាងសមត្ថភាព ដល់មន្រ្តីអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន ប្រកួតប្រជែងអន្តរជាតិ ដំណើរការនៃការតាក់តែងបទប្បញ្ញត្តិ ដែលបានដាក់ក្នុងរបៀបវាៈសម្រាប់កិច្ចប្រជុំលើកទី២នេះ និងទិសដៅការងារបន្ត។

របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖
(១) សេចក្តីព្រាងផែនការសកម្មភាពរបស់គណៈកម្មាធិការ ប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ឆ្នាំ២០២២-២០២៧
(២) សេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការ ត្រួតពិនិត្យនិងការស៊ើបអង្កេត ក្រោមច្បាប់ស្តីពី ការប្រកួតប្រជែង
(៣) សេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការ ដោះស្រាយតាមការចរចាចំពោះបទល្មើស ក្រោមច្បាប់ស្តីពីការ ប្រកួតប្រជែង។

ចែករំលែក